26 C
Phnom Penh

TAG

អាមេរិក-ចិន

IDEA TALK៖ គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា​ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក លោក ហ៊ុន សែន

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០២២ ស្តីអំពី៖ «គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ប្រទេស​កម្ពុជា​ស្របពេល​ចិន​កំពុង​មាន​ឥទ្ធិពល​ខ្លាំង​លើ​លោក លោក ហ៊ុន សែន»។

ទស្សនៈ៖ ប្រជាជន​អាស៊ី​អាគ្នេយ៍​រីករាយ​ការ​មក​ដល់​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​បង្ការ​ជំងឺ​កូវីដ-១៩

នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​មាន​ប្រទេស​ចំនួន​១០ គឺ​មាន​ប្រជាជន​ជាង ៦៧៥​លាន​នាក់។ តំបន់​នេះ​ធ្លាក់​ក្នុង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ យ៉ាង​ធ្ងន់ធ្ងរ​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ។ គិត​ត្រឹម​ថ្ងៃ​ទី​២៦ កក្កដា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ-19 នៅ​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​បាន​កើន​ឡើង​ជិត ៧​លាន​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន ១៣​ម៉ឺន ៣៧៤១​នាក់។ នេះ​បើ​តាម​ទិន្នន័យ​គេហទំព័រ​តាមដាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ​លើ​ពិភពលោក ហៅថា Worldometer។ ក្នុង​ចំណោម​នេះ គឺ​ប្រទេស​ឥណ្ឌូនេស៊ី ដែល​មាន​ប្រជាជន​ជាង ២៧៦​លាន​នាក់ នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើន​ជាងគេ​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំងអស់។ បន្ទាប់មក...

អង់គ្លេស​ប្រកាស​ពង្រាយ​នាវា​ចម្បាំង​ពីរ​គ្រឿង​នៅ​សមុទ្រ​អាស៊ី​ទប់ទល់​នឹង​ការ​វាតទី​របស់​ចិន

មហាអំណាច​ជើងទឹក​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ចក្រភព​អង់គ្លេស នៅ​ពេល​នេះ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ដាក់​ពង្រាយ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​ដាក់​ជា​អចិន្ត្រៃយ៍​នៅ​ក្នុង​ដែនទឹក​អាស៊ី គឺ​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ ការប្រកាស​នេះ ធ្វើឡើង​ខណៈ​នាវា​ដឹក​យន្តហោះ HMS Queen Elisabeth នឹង​មក​ដល់​សមុទ្រ​ប្រទេស​ជប៉ុន ក្នុង​ខែ​កញ្ញា នេះ​ហើយ ក្នុង​នោះ​នាវា​ចម្បាំង​ចំនួន ២​គ្រឿង​របស់​ប្រទេស​មហាអំណាច​នេះ​ដែល​នឹង​ពង្រាយ​នៅ​សមុទ្រ​អាស៊ី នឹង​មក​ដល់​ទន្ទឹម​គ្នា។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន ធ្លាប់​បាន​ទទូច​ដល់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ឱ្យ​មាន​ការចូលរួម​ផ្នែក​យោធា​កាន់តែ​សកម្ម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺ​លោក Nobuo Kishi។ លោក​បាន​អំពាវនាវ​ដល់​សហភាព​អឺរ៉ុប ឱ្យ​ពង្រឹង​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​ចំពោះ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែល​លោក​ថា...

រដ្ឋការ​លោក ចូ បៃដិន ចាប់ផ្ដើម​ផ្ដោត​លើ​ភូមិសាស្ត្រ​នយោបាយ​អាស៊ី​អាគ្នេយ៍​ហើយ

គិត​មក​ដល់​ថ្ងៃ​ទី​២១ ខែ​កក្កដា លោក ចូ បៃដិន បាន​ដឹកនាំ​សហរដ្ឋ​អាមេរិក​រយៈពេល ៦​ខែ​មក​ហើយ។ ៦​ខែ​ដំបូង​នេះ មាន​រឿងរ៉ាវ​ជាច្រើន​កើតឡើង​ក្នុង​ពិភពលោក ក្នុង​នោះ​រឿងរ៉ាវ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ក៏​ត្រូវ​បាន​គេ​ចាំ​មើល​ថា​តើ​លោក បៃដិន មាន​គោលនយោបាយ​អភិបាលកិច្ច​សកល​ដូចម្ដេច ជាពិសេស​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​នៅ​អាស៊ី​អាគ្នេយ៍។ សេចក្ដី​អស់សង្ឃឹម​នៃ​ប្រជាជន​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​ចំនួន​ដែល​មិន​អាច​រើ​ខ្លួន​រួច​ពី​ប្រព័ន្ធ​ដឹកនាំ​ផ្ដាច់ការ បាន​ញាំញី​ប្រជាធិបតេយ្យ​នៅ​ក្នុង​តំបន់​នេះ។ យ៉ាងហោចណាស់​ប្រទេស​ពីរ​នៅ​ក្នុង​តំបន់​នេះ លើកលែងតែ​ប្រទេស​វៀតណាម និង​ឡាវ​ដែល​ប្រកាន់​របប​សង្គមនិយម​ទៅ​ហើយ។ ប្រទេស​ពីរ​នេះ​មាន​ប្រទេស​ភូមា ដែល​កំពុង​ធ្លាក់​ក្នុង​របប​រដ្ឋប្រហារ ហើយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ​សភានិយម​មាន​បក្ស​តែ​មួយ​ប៉ុណ្ណោះ ដោយ​បក្ស​ប្រឆាំង​ដ៏​ធំ​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​វាយកម្ទេច​ដោយ​ប្រព័ន្ធ​តុលាការ​ដែល​ត្រូវ​មើល​ឃើញ​ថា​ជា​ឧបករណ៍​របស់​បក្ស​កាន់​អំណាច។ សភា​កម្ពុជា ក៏​មិន​ខុស​ពី​ប្រទេស​វៀតណាម និង​ឡាវ​នោះ​ដែរ...

វិភាគ៖ កម្ពុជា​ប្រឈម​នឹង​ផលវិបាក​ក្រោម​ឥទ្ធិពល​ចិន​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន​សម្រាប់​ឆ្នាំ​២០២២

កម្ពុជា​បាន​ចូល​ជា​សមាជិក​របស់​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ នៅ​ឆ្នាំ​១៩៩៩។ រាជាណាចក្រ​នេះ​ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២។ កម្ពុជា​នៅ​ពេល​នោះ ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ថា​លម្អៀង​ទៅ​រក​ចិន ដោយ​ធ្វើ​ឱ្យ​អាស៊ាន​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជា​លើកដំបូង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​រយៈពេល ៤៥​ឆ្នាំ​របស់​សមាគម​នេះ គឺ​នៅ​ពេល​នោះ កម្ពុជា​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​បដិសេធ​មិន​ឱ្យ​បញ្ចូល​ភាសា​នូវ​ការរិះគន់ ឬ​វាយប្រហារ​អំពី​សកម្មភាព​របស់​នាវា​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង​នោះ​ទេ។ ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ គឺ​ត្រូវ​បាន​កត់សម្គាល់​ថា​ពុំសូវ​មាន​ភាព​ក្ដៅ​គគុក​ដូច​ពេលនេះ​ទេ គឺ​ឆ្នាំ​២០១២ នោះ ចិន​ទើប​ងើប​ខ្លួន​ថ្មីថ្មោង​ជា​មហាអំណាច​សេដ្ឋកិច្ច ហើយ​ជាមួយ​គ្នា​នោះ សហរដ្ឋ​អាមេរិក​ក៏​ពុំ​ទាន់​ចាត់ទុក​ចិន​ថា​ជា​គូប្រជែង​ខ្លាំងក្លា​ដែរ។ ចំណែក​សមុទ្រ​ចិន​ខាងត្បូង​នៅ​ពេល​នោះ ក៏​សហរដ្ឋ​អាមេរិក​ពុំសូវ​បញ្ជូន​នាវា​ចម្បាំង​ទៅកាន់​ទីនោះ​ដូច​ពេលនេះ​ដែរ។ ក្នុង​កាលៈទេសៈ​នេះ​ហើយ ទំនង​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​ប្រឈមមុខ​នឹង​ផលវិបាក​ថែមទៀត​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០២២ នៅ​ឆ្នាំ​ក្រោយ​នេះ។ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ត្រូវ​បាន​បារម្ភ​ថា អាច​បណ្តាល​ឱ្យ​មាន​ការ​បែកបាក់​រវាង​សមាជិក​អាស៊ាន ហើយ​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​សាមគ្គីភាព​ក្នុង​ចំណោម​សមាជិក​នៃ​សមាគម​តំបន់​មួយ​នេះ។ បើ​ទោះបីជា​កម្ពុជា​បាន​អះអាង​អំពី​ជំហរ​អព្យាក្រឹត​របស់​ខ្លួន​ជា​ប្រទេស​ដែល​មិន​ទាមទារ និង​បាន​លើក​ទឹកចិត្ត​ដល់​វិធីសាស្ត្រ​នៃ​ការចរចា​ទ្វេភាគី ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​តាម​ការ​ចង់​បាន​របស់​ភាគី​ចិន...

ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ងាក​មក​ប្រើ​វ៉ាក់សាំង​អាមេរិក ខណៈ​វ៉ាក់សាំង​ចិន​ចាក់​ហើយ​នៅតែ​ឆ្លង

ប្រទេស​ជាច្រើន​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​ប្រទេស​ទាំងនេះ​មាន​ទំនាក់ទំនង​លើ​ការ​ស្វះស្វែង​រក​ការ​អភិវឌ្ឍ​ពី​ប្រទេស​ចិន​ជា​ខ្លាំង។ សូម្បីតែ​វ៉ាក់សាំង ក៏​ប្រទេស​ទាំងអស់​នោះ​ប្រើប្រាស់​របស់​ចិន​ភាគច្រើន​ដែរ។ ក៏ប៉ុន្ដែ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ស្បើយ​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​ពលរដ្ឋ​របស់​គេ ហើយ​បង្កើន​ការ​នាំចេញ​មក​ក្រៅ​ប្រទេស ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​បាន​បង្កើន​ការ​ស្វះស្វែង​រក​វ៉ាក់សាំង​របស់​អាមេរិក​ទៅវិញ។ ការណ៍​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា មាន​ការ​ប្រែប្រួល​ការប្រើប្រាស់​វ៉ាក់សាំង​ចិន ក្នុង​ឆមាស​ទី​២ ឆ្នាំ​២០២១ នេះ។ ក្នុង​រយៈពេល​ថ្មីៗ​នេះ ឥណ្ឌូនេស៊ី វៀតណាម និង​ម៉ាឡេស៊ី ទទួល​បាន​វ៉ាក់សាំង​រាប់​លាន​ដូស​ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Pfizer និង BioNTech។ ចំណែក​ហ្វីលីពីន វិញ បាន​ទទួល​វ៉ាក់សាំង​អាមេរិក Moderna និង Pfizer...

អាមេរិក​ដឹកនាំ​ធ្វើ​សមយុទ្ធ ១១​ប្រទេស​បង្ហាញ​កម្លាំង​ទ័ព​ពហុ​សាសន៍​គំរាម​ចិន

ក្រុម​ប្រទេស​ចតុភាគី​ហៅថា QUAD មាន​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា រួម​ជាមួយ​នឹង​ប្រទេស​៨​ទៀត បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​លំហសមុទ្រ​នៃ​ប្រទេស​អូស្ត្រាលី ដែល​ការ​បង្ហាញ​ល្បែង​សង្គ្រាម​នេះ​នៅ​ខណៈ​ដែល​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងកើត រួម​នឹង​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​តានតឹង​ជា​ខ្លាំង ដោយសារតែ​ប្រទេស​ចិន​បំពារបំពាន​ដែន​កោះ​ទាំងនោះ។ សារព័ត៌មាន​របស់​ប្រទេស​អូស្ត្រាលី ABC បាន​ចុះផ្សាយ​ថា សមយុទ្ធ​នេះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ប៉ុន្តែ​អូស្ត្រាលី​ជា​ម្ចាស់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែល​ជា​សមយុទ្ធ​ដ៏​ធំ​ប្រចាំ​ពីរ​ឆ្នាំ​ម្ដង។ សមយុទ្ធ​នេះ​បាន​ធ្វើឡើង​ចាប់តាំង​ពី​ថ្ងៃ​ពុធ ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដែល​មាន​ឈ្មោះ​ថា Talisman Sabre។ ប្រទេស​ទាំង​៨...

អាមេរិក​និង​ចិន​បង្កើត​ច្បាប់​សងសឹក​ការ​ដាក់​ទណ្ឌកម្ម​គ្នា​ទៅវិញ​ទៅមក

សមាជិក​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​ទី​៨ ខែ​មិថុនា បាន​អនុម័ត​សេចក្ដីព្រាង​ច្បាប់​មួយ​ដើម្បី​បង្កើន​សមត្ថភាព​របស់​អាមេរិក ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​បច្ចេកវិទ្យា​ប្រទេស​ចិន។ តែ​មួយ​ថ្ងៃ​ក្រោយ​មក សភា​ប្រជាជន​ចិន ក៏​បាន​អនុម័ត​ច្បាប់​មួយ​ដ៏​កម្រ គឺ​ច្បាប់​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អាមេរិក និង​សម្ព័ន្ធមិត្ត។ សេចក្ដីព្រាង​ច្បាប់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត គឺ​អនុញ្ញាត​ឲ្យ​ផ្តល់​ប្រាក់​ប្រមាណ ២៥០​ពាន់​លាន​ដុល្លារ ដើម្បី​ពង្រឹង និង​សិក្សា​ស្រាវជ្រាវ​វិស័យ​បច្ចេកវិទ្យា​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន លោក Wang Wenbin បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទីក្រុង​ប៉េកាំង​ថា ចិន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​មើល​ឃើញ​ប្រទេស​ចិន​ថា​ជា​សត្រូវ​ក្នុង​ក្តី​ស្រមៃ​របស់​អាមេរិក។ សារព័ត៌មាន South China Morning Post បាន​ចុះផ្សាយ​ថា សមាជិក​សភា​ប្រជាជន​ចិន...

Latest news