31 C
Phnom Penh

TAG

មហាសមុទ្រ​ឥណ្ឌា

កងទ័ព​ឥណ្ឌា-ចិន​ប្រុងប្រៀប​បើក​ទ្វារ​សង្គ្រាម​ម្ដង​ទៀត​ក្រោយ​ការ​ចរចា​បរាជ័យ

ភាព​តានតឹង​រវាង​ឥណ្ឌា និង​ចិន នៅ​តំបន់​ព្រំដែន​បាន​ធ្វើ​ឲ្យ​ល្អក់កករ​ទំនាក់ទំនង​ការទូត យោធា និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ ប្រជាពលរដ្ឋ​ឥណ្ឌា ស្ទើរតែ​គ្រប់​គ្នា​នៅ​តំបន់​ព្រំដែន មិន​ត្រឹមតែ​រស់នៅ​ដោយ​ការ​ភ័យខ្លាច​នោះ​ទេ ប៉ុន្តែ​រស់នៅ​ដោយ​ការ​ស្អប់​គុំកួន​ពលរដ្ឋ​ចិន​ជា​ខ្លាំង។ រដ្ឋាភិបាល​ឥណ្ឌា បាន​ព្យាយាម​ពង្រីក​សមត្ថភាព​យោធា​របស់​ខ្លួន​តាមរយៈ​ការ​ស្នើសុំ​ទិញ​អាវុធ​ជាបន្ទាន់​ពី​មហាអំណាច​អាមេរិក រុស្ស៊ី បារាំង និង​ប្រទេស​ជើងឯក​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា គឺ​អ៊ីស្រាអែល។ អាវុធ​ដែល​ឥណ្ឌា ទទួល​បាន​ពី​ប្រទេស​ទាំងនោះ​មាន​ទាំង​យន្តហោះ​ចម្បាំង កាំជ្រួច រថក្រោះ និង​កាំភ្លើងធំ។ បើ​តាម​សារព័ត៌មាន The Times of India ឲ្យ​ដឹង​ថា...

ឥណ្ឌា​បង្ហាញ​អនុភាព​នាវា​ផ្ទុក​យន្តហោះ​និង​នាវា​ចម្បាំង​របស់​ខ្លួន​ប្រជែង​ជាមួយ​ចិន

ប្រទេស​មហាយក្ស​ទី​ពីរ​នៅ​អាស៊ី គឺ​ប្រទេស​ឥណ្ឌា។ ប្រទេស​ដ៏​ធំ​នេះ​កំពុងតែ​បង្ហាញ​អនុភាព​កងទ័ព​របស់​ខ្លួន​តាមរយៈ​ការ​បង្ហាញ​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​ក្នុង​ការ​ប្រជែង​នឹង​ប្រទេស​ចិន នៅ​មហាសមុទ្រ​ឥណ្ឌា សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ កាលពី​ថ្ងៃ​ពុធ ទី​៤ សីហា នៅ​លើ​សមុទ្រ​ឥណ្ឌា ប្រទេស​ធំ​នេះ​បាន​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​វិស្វករ​ឥណ្ឌា​ខ្លួន​គេ​ផ្ទាល់​ជា​លើកដំបូង គឺ​នាវា INS Vikrant។ នាវា​នោះ​ត្រូវ​បាន​ឥណ្ឌា​ចាត់​ចូល​ថា​ជា​នាវា​មាន​សមត្ថភាព​ដ៏​ខ្លាំង​ក្នុង​វិស័យ​យោធា​របស់​ខ្លួន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ឥណ្ឌា​ក៏​បាន​បញ្ជូន​ក្រុម​នាវា​ចម្បាំង​របស់​ខ្លួន​មួយ​ក្រុម​ទៅ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ដទៃ​ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ទីនោះ ក្រុង​ប៉េកាំង​បាន​រក្សា​វត្តមាន​កង​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន​ជា​យូរ​មក​ហើយ។ ការ​បង្ហាញ​អនុភាព​ផ្នែក​យោធា​ជា​ប្រវត្តិសាស្ត្រ​លើ​ផ្ទៃ​សមុទ្រ​នេះ គឺជា​ការ​បង្ហាញ​អំពី​កម្លាំង​យោធា​ដ៏​រឹងមាំ​របស់​ឥណ្ឌា​ក្នុង​ការ​ដើរ​តួនាទី​ធំ​ជាង​មុន ដើម្បី​រក្សា​សន្តិភាព​តំបន់។ ជាង​នេះ​ទៅទៀត គឺ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សម្ពន្ធមិត្ត...

អាមេរិក​ដឹកនាំ​ធ្វើ​សមយុទ្ធ ១១​ប្រទេស​បង្ហាញ​កម្លាំង​ទ័ព​ពហុ​សាសន៍​គំរាម​ចិន

ក្រុម​ប្រទេស​ចតុភាគី​ហៅថា QUAD មាន​អាមេរិក អូស្ត្រាលី ជប៉ុន និង​ឥណ្ឌា រួម​ជាមួយ​នឹង​ប្រទេស​៨​ទៀត បាន​ចាប់ផ្ដើម​ធ្វើ​សមយុទ្ធ​រួមគ្នា​នៅ​ក្នុង​លំហសមុទ្រ​នៃ​ប្រទេស​អូស្ត្រាលី ដែល​ការ​បង្ហាញ​ល្បែង​សង្គ្រាម​នេះ​នៅ​ខណៈ​ដែល​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងកើត រួម​នឹង​សមុទ្រ​ចិន​ខាងត្បូង​កំពុងតែ​តានតឹង​ជា​ខ្លាំង ដោយសារតែ​ប្រទេស​ចិន​បំពារបំពាន​ដែន​កោះ​ទាំងនោះ។ សារព័ត៌មាន​របស់​ប្រទេស​អូស្ត្រាលី ABC បាន​ចុះផ្សាយ​ថា សមយុទ្ធ​នេះ​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​អូស្ត្រាលី ប៉ុន្តែ​អូស្ត្រាលី​ជា​ម្ចាស់​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ​ដែល​ជា​សមយុទ្ធ​ដ៏​ធំ​ប្រចាំ​ពីរ​ឆ្នាំ​ម្ដង។ សមយុទ្ធ​នេះ​បាន​ធ្វើឡើង​ចាប់តាំង​ពី​ថ្ងៃ​ពុធ ទី​១៤ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា ដែល​មាន​ឈ្មោះ​ថា Talisman Sabre។ ប្រទេស​ទាំង​៨...

ចិន​សម្លឹង​ដាក់​មូលដ្ឋាន​ទ័ព​នៅ​តង់ហ្សានី​ដើម្បី​ពង្រីក​ការ​គ្រប់គ្រង​មហាសមុទ្រ​ឥណ្ឌា

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ មហា​អំណាច​ចិន បាន​ពង្រីក​ការ​វាតទី​ដែនសមុទ្រ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​មហាសមុទ្រ​ឥណ្ឌា ខណៈ​ប្រទេស​មហាយក្ស​អាស៊ី​មួយ​នេះ​បាន​ពង្រីក​ការ​គ្រប់គ្រង​របស់​ខ្លួន​ទៅលើ​ដែនទឹក​ប្រទេស​ជិតខាង​ក្នុង​សមាគម​អាស៊ាន​បាន​កាន់តែ​ច្រើន​ទៅ​ហើយ។ ដើម្បី​សម្រេច​ចលនា​នេះ ចិន​បាន​វិនិយោគ​សំណង់​កំពង់ផែ​សំខាន់ៗ​ដូចជា៖ កំពង់ផែ​ហាំបាតូតា នៅ​ស្រីលង្កាកំពង់ផែ Gwadar នៅ​ប៉ាគីស្ថានកំពង់ផែ Doraleh នៅ​ប្រទេស​ដ្យីបូទី​នៃ​ទ្វីប​អាហ្វ្រិក។ សារព័ត៌មាន Nikkie Asia Review ឱ្យ​ដឹង​ថា ប្រទេស​តង់ហ្សានី នៃ​ទ្វីប​អាហ្វ្រិក បាន​សម្រេច​សាងសង់​កំពង់ផែ​ដែល​មាន​ទឹកប្រាក់ ១០​ពាន់​លាន​ដុល្លារ​នៅ Bagamoyo។ កំពង់ផែ​នេះ​ស្ថិតនៅ​ក្នុង​ចម្ងាយ​ប្រមាណ ៧៥​គីឡូម៉ែត្រ​ភាគ​ខាងត្បូង​នៃ​កំពង់ផែ Dares Salaam នៃ​ប្រទេស​តង់ហ្សានី។ កំពង់ផែ...

Latest news