28.7 C
Phnom Penh

TAG

ដែនសមុទ្រ​ចិន​ខាងត្បូង

នាយករដ្ឋមន្ត្រី​ថ្មី​ជប៉ុន​និង​ប្រធានាធិបតី​អាមេរិក​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​ដោយ​ប្ដេជ្ញា​រួម​គ្នា​ទប់ទល់​អនុត្តរភាព​របស់​ចិន

លោក Fumio Kishida នៅ​ថ្ងៃ​អង្គារ ទី​៥ តុលា នេះ បាន​ជួប​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន បន្ទាប់ពី Fumio Kishida បាន​ស្បថ​ចូល​កាន់​តំណែង​ជា​ផ្លូវការ​ក្នុង​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែ​តុលា។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​នេះ។ លោក Fumio Kishida បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា...

ហ្វីលីពីន​ទាត់​ចោល​សំណើ​របស់​ចិន​សុំ​ឱ្យ​ក្រុង​ម៉ានីល​កុំ​មាន​ចំណង​ទាក់ទង​យោធា​នឹង​ក្រុង​វ៉ាស៊ីនតោន​ស៊ីជម្រៅ

ក្រោយ​ពី​ក្រុង​ប៉េកាំង បរាជ័យ​នៅ​លើ​សមរភូមិ​ការទូត​មួយ​កាលពី​ថ្មីៗ​នេះ ដោយ​មិន​អាច​ទាញ​ឱ្យ​វៀតណាម ដើរ​ចេញ​ពី​អាមេរិក​បាន ដោយសារ​ប្រទេស​ធំ​នេះ​បន្ត​បរាជ័យ​ថែម​ទៀត​ដែល​មិន​អាច​លួងលោម​ហ្វីលីពីន ដែល​ស្នើ​ក្រុង​ម៉ានីល កុំ​ឱ្យ​មាន​ចំណង​ទាក់ទង​យោធា​នឹង​ក្រុង​វ៉ាស៊ីនតោន​ស៊ីជម្រៅ។ ចិន​បាន​ប្រាប់​ទៅ​ហ្វីលីពីន​ថា ការ​ពង្រីក​សន្ធិសញ្ញា​ការពារ​ជាតិ​ជាមួយ​នឹង​អាមេរិក គឺជា​ការ​គំរាមកំហែង​ប្រយោជន៍​សន្តិសុខ​របស់​ចិន​ជា​ខ្លាំង។ ហេតុ​នេះ​ហើយ ចិន​សូម​ស្នើ​ឱ្យ​ហ្វីលីពីន កុំ​ពង្រីក​សន្ធិសញ្ញា​នេះ​ថែម​ទៀត។ នេះ​ជា​ការ​ឱ្យ​ដឹង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ហ្វីលីពីន ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​សារព័ត៌មាន Newsweek នៅ​ថ្ងៃ​សុក្រ ទី​១ ខែ​តុលា នេះ។ លោក​រដ្ឋមន្ត្រី Delfin Lorenzana អះអាង​ថា មន្ត្រី​យោធា​ហ្វីលីពីន និង​អាមេរិក​បាន​ជជែក​គ្នា​លើកដំបូង​ដោយ​ផ្ទាល់​អំពី​សន្ធិសញ្ញា​ការពារ​ជាតិ​ដែល​មាន​អាយុកាល ៧០​ឆ្នាំ​មក​ហើយ​ថា​គួរ​មោឃភាព...

នាវា​ចម្បាំង​របស់​អង់គ្លេស​បើក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​ធ្វើ​ឱ្យ​ចិន​ថ្កោលទោស​យ៉ាង​ខ្លាំង

នៅ​រយៈពេល​ចុងក្រោយ​នេះ មហាអំណាច​លោក​ខាងលិច​កាន់តែ​ប្រមាថ​មើលងាយ​ចិន ដោយ​មិន​ស្ដាប់​ការ​ព្រមាន​របស់​ចិន ទោះ​ជា​ចិន​ចេញ​ច្បាប់​សន្តិសុខ​សមុទ្រ បើក​សិទ្ធិ​ឱ្យ​នាវា​ចិន​តាម​ចាប់ រាំង​ខ្ទប់​មិន​ឱ្យ​នាវា​បរទេស​ចូល​ដែនសមុទ្រ​ចិន​ខាងត្បូង ក៏​នាវា​ទាំងនោះ​នៅតែ​បើក​ឆ្លងកាត់ និង​ធ្វើ​សមយុទ្ធ​ផ្គើន​ដាក់​ចិន។ ជាក់ស្ដែង កាលពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា នាវា​ចម្បាំង​ដ៏​ធំ​របស់​អង់គ្លេស HMS Richmond បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដោយ​មិន​ខ្ចី​ស្ដាប់​ការ​ព្រមាន​របស់​ចិន។ ចិន​បាន​ហៅ​ទង្វើ​របស់​អង់គ្លេស​ថា​ជា​ចេតនា​បិសាច។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​តៃវ៉ាន់ Taiwan News នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ កងទ័ព​នាវា​អង់គ្លេស​បាន​បញ្ជាក់​នៅ​លើ​បណ្ដាញ Twitter ថា នាវា...

វៀតណាម​ចុះហត្ថលេខា​ពង្រីក​វិស័យ​ការពារ​ជាតិ​ជាមួយ​ជប៉ុន​នៅ​ចំពោះ​វត្តមាន​ប្រមុខ​ការទូត​ចិន

នៅ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង យី មក​ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ហាណូយ និង​ប្រទេស​ពីរ​ទៀត​មិនទាន់​បាន​ចាកចេញ​ផុត​ពី​ដែនដី​អាស៊ាន​ផង ស្រាប់តែ​វៀតណាម និង​ជប៉ុន បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​រួម​គ្នា​ក្នុង​ការ​សំដៅ​ពង្រឹង​សន្តិសុខ​តំបន់ ដែល​មើល​ទៅ​ជា​ការ​ទាត់ចោល​នូវ​ការ​ស្នើសុំ​របស់​ចិន សុំ​ឱ្យ​វៀតណាម ជួយ​ទប់ស្កាត់​អ្នក​ខាងក្រៅ​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​តំបន់។ តាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូដូ គឺ​ជប៉ុន និង​វៀតណាម បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​កាលពី​ថ្ងៃ​សៅរ៍ ទី​១១ កញ្ញា។ កិច្ចព្រមព្រៀង​នេះ​ផ្ដល់​ឱកាស​ឱ្យ​មាន​ការ​បញ្ចេញ​ឧបករណ៍ និង​បច្ចេកវិទ្យា​ការពារ​ជាតិ​ដែល​ផលិត​ដោយ​ជប៉ុន ទៅកាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ អំឡុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជប៉ុន Nobuo Kishi...

ឥណ្ឌា​បង្ហាញ​អនុភាព​នាវា​ផ្ទុក​យន្តហោះ​និង​នាវា​ចម្បាំង​របស់​ខ្លួន​ប្រជែង​ជាមួយ​ចិន

ប្រទេស​មហាយក្ស​ទី​ពីរ​នៅ​អាស៊ី គឺ​ប្រទេស​ឥណ្ឌា។ ប្រទេស​ដ៏​ធំ​នេះ​កំពុងតែ​បង្ហាញ​អនុភាព​កងទ័ព​របស់​ខ្លួន​តាមរយៈ​ការ​បង្ហាញ​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​ក្នុង​ការ​ប្រជែង​នឹង​ប្រទេស​ចិន នៅ​មហាសមុទ្រ​ឥណ្ឌា សមុទ្រ​ចិន​ខាងត្បូង និង​សមុទ្រ​ចិន​ខាងកើត។ កាលពី​ថ្ងៃ​ពុធ ទី​៤ សីហា នៅ​លើ​សមុទ្រ​ឥណ្ឌា ប្រទេស​ធំ​នេះ​បាន​បង្ហាញ​នាវា​ផ្ទុក​យន្តហោះ​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​វិស្វករ​ឥណ្ឌា​ខ្លួន​គេ​ផ្ទាល់​ជា​លើកដំបូង គឺ​នាវា INS Vikrant។ នាវា​នោះ​ត្រូវ​បាន​ឥណ្ឌា​ចាត់​ចូល​ថា​ជា​នាវា​មាន​សមត្ថភាព​ដ៏​ខ្លាំង​ក្នុង​វិស័យ​យោធា​របស់​ខ្លួន។ ក្នុង​ពេល​ជាមួយ​គ្នា​នេះ ឥណ្ឌា​ក៏​បាន​បញ្ជូន​ក្រុម​នាវា​ចម្បាំង​របស់​ខ្លួន​មួយ​ក្រុម​ទៅ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត​ដទៃ​ទៀត​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​នៅ​ទីនោះ ក្រុង​ប៉េកាំង​បាន​រក្សា​វត្តមាន​កង​នាវា​ចម្បាំង និង​នាវា​ផ្ទុក​យន្តហោះ​របស់​ខ្លួន​ជា​យូរ​មក​ហើយ។ ការ​បង្ហាញ​អនុភាព​ផ្នែក​យោធា​ជា​ប្រវត្តិសាស្ត្រ​លើ​ផ្ទៃ​សមុទ្រ​នេះ គឺជា​ការ​បង្ហាញ​អំពី​កម្លាំង​យោធា​ដ៏​រឹងមាំ​របស់​ឥណ្ឌា​ក្នុង​ការ​ដើរ​តួនាទី​ធំ​ជាង​មុន ដើម្បី​រក្សា​សន្តិភាព​តំបន់។ ជាង​នេះ​ទៅទៀត គឺ​ដើម្បី​កសាង​ទំនុក​ចិត្ត​ពី​សម្ពន្ធមិត្ត...

ជប៉ុន​អំពាវនាវ​សុំ​ឱ្យ​សហគមន៍​អន្តរជាតិ​ជួយ​តៃវ៉ាន់​ប្រឆាំង​ផែនការ​របស់​ចិន​លើក​ទ័ព​លុកលុយ​តៃវ៉ាន់

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ជប៉ុន អំពាវនាវ​ទៅ​សហគមន៍​អន្តរជាតិ ឱ្យ​រួម​កម្លាំង​គ្នា​ជួយ​កោះ​តៃវ៉ាន់ ខណៈ​ប្រទេស​ចិន មាន​ផែនការ​លើក​ទ័ព​ចូល​លុកលុយ​ដែន​កោះ​នេះ​ដើម្បី​កាន់កាប់​ឱ្យ​មក​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កុម្មុយនីស្ត​ចិន។ នេះ​បើ​តាម​សារព័ត៌មាន Financial Times បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ Nobuo Kishi ដែល​ជា​ប្អូនប្រុស​របស់​អតីត​នាយករដ្ឋមន្ត្រី Shinzo Abe បាន​ប្រាប់​ប្រភព​សារព័ត៌មាន​នេះ​ថា សហគមន៍​អន្តរជាតិ​ត្រូវ​រួមគ្នា​ជួយ​ការពារ​តៃវ៉ាន់ ហើយ​ប្រឆាំង​នឹង​ផែនការ​របស់​ចិន ដែល​លោក​ថា តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​វាយលុក​ដោយ​កងទ័ព​ចិន។ ការ​លើកឡើង​របស់​ប្រមុខ​ការពារ​ជាតិ​ជប៉ុន​រូប​នេះ គឺជា​ការ​កត់សម្គាល់​មួយ​ទៀត​ថា ប្រទេស​ជប៉ុន​បារម្ភ​ជា​ខ្លាំង​អំពី​អនាគត​កោះ​តៃវ៉ាន់​ដែល​អាច​របូត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុង​ប៉េកាំង។ នៅ​រយៈពេល​ចុងក្រោយ​នេះ ជប៉ុន​កាន់តែ​ជិតស្និទ្ធ​នឹង​កោះ​តៃវ៉ាន់ គឺ​ភាគី​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ពង្រឹង​វិស័យ​សន្តិសុខ​ទ្វេភាគី​ទៀត​ផង...

អាល្លឺម៉ង់​បញ្ចេញ​នាវា​ចម្បាំង​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង ខណៈ​នាវា​អង់គ្លេស​និង​អាមេរិក​កំពុង​រង់ចាំ

សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ បាន​ចាប់ផ្ដើម​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង នៅ​ថ្ងៃ​ទី​៣ កក្កដា ខណៈ​នាវា​ចម្បាំង​របស់​អង់គ្លេស និង​អាមេរិក រង់ចាំ​នៅ​ទីនោះ​ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា។ ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ សមុទ្រ​ចិន​ខាងត្បូង​បាន​ក្លាយ​ទៅជា​ទីលាន​កម្ដៅ​សាច់ដុំ​នៃ​កង​កម្លាំង​ទ័ព​ជើងទឹក​មហាអំណាច​ធំៗ​នៅ​លើ​ពិភពលោក។ សហរដ្ឋ​អាមេរិក​បាន​សម្រេច​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​ជាច្រើន​គ្រឿង​ទៅកាន់​ទីនោះ គឺ​រយៈពេល​ពីរ​ឆ្នាំ​មក​ហើយ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ចិន​ដែល​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​នឹង​ការ​ពង្រាយ​នាវា​ផ្ទុក​យន្តហោះ និង​នាវា​ចម្បាំង​របស់​ខ្លួន​រាប់​សិប​គ្រឿង​នៅ​ទីនោះ ខណៈ​មហាអំណាច​អង់គ្លេស​បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ HMS អម​ដោយ​នាវា​ពិឃាត​ចំនួន ១៨​គ្រឿង គឺ​កំពុង​ស្ថិតនៅ​ទីនោះ​ជាស្រេច​ហើយ​ដែរ ក្នុង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​នឹង​ក្រុម​នាវា​ទី​៧ របស់​សហរដ្ឋ​អាមេរិក។ ក្នុង​ស្ថានភាព​ដែល​កំពុង​តានតឹង​ស្រាប់​ហើយ​នេះ ស្រាប់តែ​ប្រទេស​ដែល​មាន​ថាមពល​ខ្លាំង​នៅ​អឺរ៉ុប​មួយ​ទៀត គឺ​អាល្លឺម៉ង់ បាន​បញ្ជូន​នាវា​ពិឃាត​ដ៏​ទំនើប​របស់​ខ្លួន​ទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​នៅ​ថ្ងៃ​នេះ ដែល​មើល​ទៅ​គឺជា​ការរៀបចំ​កម្លាំង​សម្ពន្ធភាព​ជាមួយ​នឹង​អាមេរិក...

បុរស​ខ្លាំង​ហ្វីលីពីន​យល់ព្រម​ស្ដារ​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក​ឡើងវិញ​ខណៈ​រង​ការរិះគន់​ពី​អ្នក​នយោបាយ​បក្ស​ប្រឆាំង

ទីបំផុត បុរស​ខ្លាំង​គឺ​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បាន​សម្រេច​ស្ដារ​ឡើងវិញ​ទាំងស្រុង​នូវ​កិច្ចព្រមព្រៀង​ទស្សនកិច្ច​យោធា the Visiting Forces Agreement ឬ​ហៅ​ថា VFA ជាមួយ​សហរដ្ឋ​អាមេរិក។ បណ្ដាញ​ផ្សាយ​ព័ត៌មាន​ទូរទស្សន៍ CNN បាន​ហៅ​ជំហរ​របស់​ប្រធានាធិបតី Rodrigo Duterte ថា​ជា​ជំហាន​វិជ្ជមាន​មួយ​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​ងាយស្រួល​ក្នុង​ការ​ចូល​ជួយ​កងទ័ព​ហ្វីលីពីន ក្រោម​លក្ខខណ្ឌ​ធ្វើ​សមយុទ្ធ​សំដៅ​ពង្រឹង​សមត្ថភាព​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​២។ តាម​ប្រភព​សារព័ត៌មាន​របស់​អាមេរិក​នេះ​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ពង្រឹង​វិស័យ​យោធា​ជាថ្មី​នេះ គឺជា​សញ្ញា​ប្រាប់​ទៅ​ប្រទេស​ចិន ថា​សម្ពន្ធភាព​អាយុ ៧០​ឆ្នាំ​មកនេះ​រវាង​ក្រុង​ម៉ានីល និង​ក្រុង​វ៉ាស៊ីនតោន...

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ទៅដល់​វៀតណាម​បើក​កិច្ចពិភាក្សា​ស៊ីជម្រៅ​អំពី​សន្តិសុខ​តំបន់

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហបុរី រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Lloyd Austin បាន​ទៅ​ដល់​ទីក្រុង​ហាណូយ ដោយ​បាន​បើក​កិច្ចពិភាក្សា​ភ្លាមៗ​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម ហើយ​របៀបវារៈ​សំខាន់​ជាងគេ គឺ​បញ្ហា​សន្តិសុខ​នៅ​ក្នុង​តំបន់ ជាពិសេស​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។ សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម VNA បាន​ចុះផ្សាយ​ថា នៅ​ថ្ងៃ​ទី​២៩ កក្កដា ថា លោក Lloyd Austin បាន​ជួប​ជំហាន​ដំបូង​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​វៀតណាម ឧត្តមសេនីយ៍ Phan Văn Giang។ ជំនួប​នេះ...

វិភាគ៖ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ជាន់​ដី​អាស៊ាន​ពង្រឹង​កម្លាំង​សម្ពន្ធភាព​ទប់ទល់​អំណាច​វាតទី​របស់​ចិន

ក្នុង​រដ្ឋការ​របស់​លោក ដូណាល់ ត្រាំ អាស៊ាន​ត្រូវ​គេ​មើលឃើញ​ថា ហាក់​នៅ​ឆ្ងាយ​ពី​អាមេរិក ដែល​រដ្ឋការ​នេះ​ពុំសូវ​លើក​កម្លាំង​ប្រជាធិបតេយ្យ​នៅ​អាស៊ាន​ច្រើន​នោះ​ទេ។ តែ​ដល់​ឆ្នាំ​ទី​៤ រដ្ឋការ​លោក ដូណាល់ ត្រាំ គិត​ច្រើន​ទាំង​ការ​ពង្រឹង​កម្លាំង​ប្រជាធិបតេយ្យ និង​វិស័យ​សន្តិសុខ​តំបន់ ខណៈ​ប្រទេស​មហាយក្ស​ចិន ពង្រីក​មាឌ​កាន់តែ​ធំ​ឡើង​គ្របដណ្ដប់​លើ​អាស៊ាន។ ចូល​មក​ដល់​រដ្ឋការ​លោក ចូ បៃដិន ក៏​បាន​ចាប់ផ្ដើម​បើកភ្នែក​សម្លឹង​មើល​អាស៊ាន​ឡើងវិញ​ក្នុង​ការ​ប្ដូរ​យុទ្ធសាស្ត្រ​ដោយ​ងាក​មក​ផ្ដោត​លើ​តំបន់​អាស៊ាន ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​សម្ពន្ធភាព​រាំងខ្ទប់​ការ​កើន​ឡើង​ឥទ្ធិពល​របស់​ចិន ដែល​គេ​ហៅថា​ការ​វាតទី។ ស្រប​ពេល​នេះ រដ្ឋការ​លោក បៃដិន បាន​បញ្ជូន​មន្ត្រី​អាមេរិក​កំពូលៗ​មក​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​ដោយ​នាំ​មក​នូវ​របៀបវារៈ​តែ​មួយ​ប៉ុណ្ណោះ គឺ​ប្រមូល​កម្លាំង​សម្ពន្ធភាព​រាំង​ខ្ទប់​ឥទ្ធិពល​ចិន ក្នុង​តំបន់។ ក្នុង​សប្ដាហ៍​នេះ...

Latest news