29.2 C
Phnom Penh

CATEGORY

ជំងឺកូវីដ ១៩

រដ្ឋាភិបាល​សម្រេច​ផ្អាក​ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ​ដើម្បី​ទប់ស្កាត់​ការ​ចម្លង​ជំងឺ Covid-19

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ប្រកាស​នៅ​ថ្ងៃ​ទី​១១ ខែ​តុលា ថា ពិធី​បុណ្យ​អុំទូក​នៅ​ឆ្នាំ​២០២១ នេះ​ត្រូវ​ផ្អាក​ជា​ថ្មី​ទៀត ដោយសារ​បញ្ហា​ជំងឺ Covid-19 បើ​ទោះបីជា​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ដល់​ពលរដ្ឋ​ច្រើន​ហើយ​ក្ដី។ ក្នុង​ពិធី​ចូល​កាន់​តំណែង​អភិបាល​ខេត្ត​បាត់ដំបង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១១ តុលា នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ...

ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ​កុមារ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ​រង​ការ​ចោទ​ថា​យក​លុយ​ជា​សាធារណៈ

អាណាព្យាបាល​មួយ​ចំនួន​បាន​ចោទ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ ថា​បាន​ឃុបឃិត​គ្នា​បង្កើត​កម្មវិធី​ប្រមូល​លុយ​ពី​អាណាព្យាបាល​ជា​សាធារណៈ លើ​សេវា​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ Covid-19 ដល់​កុមារ ដែល​ប្រាសចាក​ពី​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល។ អាណាព្យាបាល​ម្នាក់​មាន​វ័យ​ជាង ៥០​ឆ្នាំ រស់នៅ​ខណ្ឌ​សែនសុខ ដែល​នាំ​កូនស្រី​ទៅ​ចាក់​វ៉ាក់សាំង បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

មន្ត្រី​សុខាភិបាល​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ Covid-19 ធ្ងន់ធ្ងរ​ក្រោយ​បញ្ចប់​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​កម្ពុជា បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ Covid-19 ខ្លាំង​ក្រោយ​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​បិទ​បញ្ចប់ ដោយសារ​ពលរដ្ឋ​បាន​នាំគ្នា​ជួបជុំ និង​ផ្តុំ​ច្រើន​កុះករ ហើយ​ពលរដ្ឋ​ខ្វះ​ការ​ប្រុងប្រយ័ត្ន។ ការ​ព្រួយបារម្ភ​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សុខាភិបាល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ការ​ចែករំលែក​រូបភាព​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​នឹង​យុវជន ប្រជាពលរដ្ឋ បាន​នាំគ្នា​ដើរ​លេង​កម្សាន្ត​ជួបជុំ​ប្រមូល​ផ្ដុំ​ច្រើន​កកកុញ​នៅ​តំបន់​រមណីយដ្ឋាន​អន្លង់ជ្រៃ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កែប ជាដើម...

អ្នក​ឃ្លាំមើល​ស្វាគមន៍​ចំពោះ​វិធានការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា ពួកគេ​ស្វាគមន៍​ចំពោះ​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 ដោយ​ការ​បង្ហាញ​ប័ណ្ណ​វ៉ាក់សាំង ប៉ុន្តែ​ការ​អនុវត្ត​សេចក្តី​ណែនាំ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ ត្បិត​ពលរដ្ឋ​ខ្លះ​មាន​បញ្ហា​សុខភាព​មិន​អាច​ចាក់​វ៉ាក់សាំង​បាន។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា បាន​ប្រាប់​សារព័ត៌មាន The...

មន្ត្រី​បក្ស GDP ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល​បង្ហាញ​ពី​មូលហេតុ​នៃ​អ្នក​ស្លាប់​ដោយសារ​ជំងឺ Covid-19

មន្ត្រី​គណបក្ស​ក្រៅ​រដ្ឋាភិបាល GDP ទាមទារ​ឱ្យ​ក្រសួង​សុខាភិបាល បង្ហាញ​ទិន្នន័យ​ស្រាវជ្រាវ​អំពី​មូលហេតុ​នៃ​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ជំងឺ Covid-19 និង​ប្រវត្តិ​នៃ​ការ​ឆ្លង​ជំងឺ​នេះ​ផង​ដែរ ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​មាន​ការ​យល់ដឹង​កាន់តែ​ទូលំទូលាយ​ក្នុង​ការ​រៀបចំ​ជីវិត​រៀន​រស់នៅ​ជាមួយ Covid-19។ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បាន​ប្រាប់​សារព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​បើក​ដំណើរការ​សេដ្ឋកិច្ច​របស់​ខ្លួន​ឡើងវិញ និង​ចេះ​រស់​តាម​គន្លង​ថ្មី​ជាមួយ​ជំងឺ...

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល​បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ជាបន្ទាន់

លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​សុខាភិបាល បញ្ឈប់​ការ​ប្រើ​ឧបករណ៍​តេស្ដ​រហ័ស​ទូទាំង​ប្រទេស​ក្នុង​ការ​រុករក​អ្នក​មាន​ជំងឺ Covid-19 នៅ​តាម​ភូមិ​បន្ត​ទៀត ព្រោះថា​ការ​ធ្វើ​បែប​នេះ​គឺជា​ការ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ប្រជាពលរដ្ឋ​ទៅវិញ ខណៈ​ពលរដ្ឋ​មិន​មាន​ជំងឺ​នេះ​ទាល់តែសោះ។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ចេញ​សារ​សំឡេង​ប្រវែង​ជាង ១០​នាទី​ទៅ​ក្នុង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​សំខាន់ៗ​តាម​បណ្តា​រាជធានី-ខេត្ត​នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ថា ឧបករណ៍​តេស្ដ​រហ័ស​ត្រូវ​ប្រើ​ក្នុង​ទីតាំង​ជាក់លាក់...

អ្នក​ឃ្លាំមើល៖ អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​លើ​ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក

ក្រុម​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា លើកឡើង​ថា ភាព​មិន​ប្រក្រតី​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ Covid-19 អូឡាំពិក ត្រូវ​បាន​ពលរដ្ឋ​រិះគន់​ជាបន្តបន្ទាប់​កន្លងមក ប៉ុន្តែ​ដើម្បី​ឱ្យ​ជាក់ច្បាស់ និង​ចៀសវាង​ការ​ចោទប្រកាន់ និង​ការ​ប្រកែក​ដោះសា ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ឱ្យ​បាន​ច្បាស់លាស់​លើ​ករណី​នេះ។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស លោក មឿន តុលា...

នាយករដ្ឋមន្ត្រី​ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង Covid-19 ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦-១២​ឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ដល់​កុមារ​ដែល​មាន​អាយុ​ចាប់ពី ៦​ឆ្នាំ​ដល់ ១២​ឆ្នាំ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២១ ខាងមុខ​នេះ ដើម្បី​ឱ្យ​កុមារ​អាច​ចូល​រៀន​បាន​ឆាប់​នៅ​ពេល​ដែល​គ្រឹះស្ថាន​សិក្សា​នានា​ចាប់ផ្តើម​បើក​ដំណើរការ​ឡើងវិញ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា...

ក្រសួង​សុខាភិបាល៖ វីរុស Covid-19 កំពុង​ផ្ទុះ​តាម​បណ្តា​ខេត្ត​ក្នុង​ទីផ្សារ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ

ក្រសួង​សុខាភិបាល ព្រមាន​ថា រយៈពេល​ចុងក្រោយ​នេះ​ក្រសួង​បាន​រក​ឃើញ​ករណី​ផ្ទុះ​ជំងឺ Covid-19 ភាគច្រើន​បាន​បន្ត​កើន​ឡើង​នៅ​ទីផ្សារ​លក់ដូរ​ដែល​នៅ​តាម​បណ្តា​ខេត្ត ក្រុង ស្រុក ឃុំ និង​តាម​ទីប្រជុំជន​នានា ខណៈ​តាម​ទីផ្សារ​ទំនើប​កំពុងតែ​ថយ​ចុះ។ ក្រសួង​សុខាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ណែនាំ​នៅ​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២១ ដោយ​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ពឹងផ្អែក​ទៅលើ​តែ​ប្រសិទ្ធភាព​វ៉ាក់សាំង​ទាំងស្រុង...

លោក ហ៊ុន សែន ថា​កម្ពុជា​ជា​ប្រទេស​មួយ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​តំបន់

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​ដែល​សម្រេច​បាន​នូវ​ការ​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ជូន​ប្រជាពលរដ្ឋ​របស់​ខ្លួន​ក្នុង​កម្រិត​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លើកឡើង​ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​១៨ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១ ថា លោក​សូម​អរគុណ​មិត្ត​ដែកថែប​ចិន ដែល​តែង​ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា​តាមរយៈ​នៃ​ការ​ផ្តល់​ជំនួយ​គ្រប់​រូបភាព...

ព័ត៌មានថ្មីៗ